
ទស្សនាកម្រងរូបភាពពិសេសៗ អំពីព្រឹត្តិការណ៍សកលលោកប្រចាំថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨! (Photo inside)
05-06-2018 19:12
(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវជួបគ្នានៅម៉ោង ០៩៖០០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ខាងមុខនេះក្នុងប្រទេសសិង្ហបុរី
២៖ គម្រោងដែលកាតា «ចង់ទិញ S-400 ពីរុស្ស៊ី កំពុងបង្កភាពរង្គោះរង្គើខ្លាំង» ហើយសម្ព័ន្ធមិត្តធំរបស់អាមេរិក គម្រាមប្រើយោធា...
៣៖ អគ្គរដ្ឋអាជ្ញារដ្ឋវ៉ាស៊ីនតោន «ដាក់ពាក្យប្តឹង Facebook និង Google» ដោយសារការល្មើសច្បាប់...
៤៖ ទុយនីស៊ី៖ ជនភៀសខ្លួនស្លាប់រហូតដល់១១២នាក់ ក្នុងករណីលិចទូកនៅសមុទ្រមេឌីទែរ៉ាណេ...
៥៖ ធ្លាក់យន្តហោះចម្បាំងឥណ្ឌាមួយគ្រឿង នៅភាគខាងលិចប្រទេស បណ្តាញឲ្យពីឡុតម្នាក់ស្លាប់!
៦៖ ហ្គាតេម៉ាឡា៖ ចំនួនមនុស្សស្លាប់ក្នុងកម្អែរភ្នំភ្លើង Fuego កើនឡើងដល់៦៥នាក់ ខណៈ១.៧លាននាក់ទៀតកំពុងរងផលប៉ះពាល់
៧៖ លោក ពូទីន បញ្ជាក់ច្បាស់ៗ៖ «គួរតែបំភ្លេចចោលទៅចំពោះគំនិតថា រុស្ស៊ីចង់ហែកសហភាពអឺរ៉ុបនោះ...»