(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ មនុស្សចំនួន ២៥នាក់ហើយ បានបាត់បង់ជីវិត និង២៩៦នាក់ទៀតរងរបួសនៅប្រទេសហ្គាតេម៉ាឡា នៅក្នុងកម្អែរដ៏ក្តៅព្រមទាំង កម្ទេចកម្ទីរផេះផង់ ត្រូវបានបង្កឡើងដោយភ្នំភ្លើងដ៏សកម្មខ្លាំងមួយ នៅក្បែររដ្ឋធានីនៃប្រទេសនេះ បានផ្ទុះជាលើកទីពីរនៅក្នុងឆ្នាំ ២០១៨៕
២៖ កងកម្លាំងការពារដែនអាកាស នៃប្រទេសរុស្ស៊ីទើបតែចាប់ផ្តើមទទួលបានម៉ាស៊ីនហ្វឹកហ្វឺនទំនើបៗ សម្រាប់ហាត់រៀនឲ្យបាន ស្ទាត់ជំនាញ ក្នុងការធ្វើប្រតិបត្តិការទៅលើប្រព័ន្ធការពារអាកាស ព្រមទាំងយន្តហោះចម្បាំងដទៃៗទៀត៕
៣៖ នៅឆ្នាំ២០២៤ ទីភ្នាក់ងារអវកាសអាមេរិក NASA នឹងចាប់ផ្តើមបេសកកម្មថ្មីមួយ ដើម្បីជួយអ្នកវិទ្យាសាស្រ្ត ឲ្យបង្កើនការស្វែងយល់អំពីស្រទាប់ ដែលនៅហ៊ុមព័ទ្ធជុំវិញប្រព័ន្ធអាទិត្យយើងនេះតែម្តង៕
៤៖ គ្រោះរញ្ជួយដីដ៏កក្រើកមួយ ដែលមានកម្រិតបង្គួរ ៥.៥រ៉ិចទ័រ បានវាយប្រហារនៅចំនុចមួយ មានចម្ងាយ ៥គីឡូម៉ែត្រពីភ្នំភ្លើង ដែលធ្លាប់បានផ្ទុះរួចមកហើយកាលពីខែមុន នៅលើកោះហាវ៉ៃ សហរដ្ឋអាមេរិក៕
៥៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលឆាប់ៗខាងមុខនេះ របស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ទៅកាន់ប្រទេសចិន គឺនឹងមានសារៈសំខាន់ជាខ្លាំងសម្រាប់ការគ្រោងរៀបចំ នៃភាពរីកចម្រើនដំណាក់កាលថ្មី នៅក្នុងទំនាក់ទំនងចិន-រុស្ស៊ី៕
៦៖ ប៉ូលិសម៉ាឡេស៊ីបានចាប់ខ្លួនបុរសម្នាក់ ជាប់ពាក់ព័ន្ធនឹងការបង្ហោះសារនៅលើ Facebook គំរាមបាញ់សម្លាប់នាយករដ្ឋមន្ត្រី លោក មហាធៀ មហាម៉េដ ដែលបានប្រកាសការស៊ើបអង្កេតលើសំណុំរឿងពុករលួយ ជាប់ទាក់ទិងនឹងអតីតនាយករដ្ឋមន្ត្រី លោក ណាជីប រ៉ាហ្សាក់៕