(ភ្នំពេញ)៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀង ពេជ្រ សោភា ដែលជាតារាចម្រៀងពេញនិយមមួយរូបរបស់យុវវ័យកម្ពុជា នឹងមកដល់ហើយ។ ខួបកំណើតរបស់តារាចម្រៀងរូបនេះ កំពុងធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងពីអ្នកគាំទ្រ ដើម្បីនិយាយពាក្យជូនពរដល់តារារូបនេះ។

ដោយសារកំពូលតារាចម្រៀង ពេជ្រ សោភា បានសហការជាមួយនឹងក្រុមហ៊ុន OPPO ក្នុងការធ្វើជាអគ្គរាជទូតសុច្ឆន្ទៈ មានរយៈពេល២ឆ្នាំហើយនោះ ក្រុមហ៊ុន OPPO បានធ្វើការអំពាវនាវដល់បណ្តារអ្នកគាំទ្ររបស់ទូរស័ព្ទ OPPO ក៏ដូចជាអ្នកគាំទ្ររបស់អ្នកនាង ពេជ្រ សោភា ទាំងឡាយឲ្យចូលរួមសរសេរពាក្យជូនពរដែលខ្លួនចង់និយាយទៅកាន់អ្នកនាង។ ស្របពេលជាមួយគ្នានេះដែរ អ្នកដែលចូលរួមសរសេរពាក្យជូនពរ នៅលើផេកហ្វេសប៊ុករបស់ OPPO នោះនឹងអាចមានឱកាសឈ្នះនូវ ទូរស័ព្ទដៃស៊េរីថ្មីគឺ OPPO R15 Pro។

នេះពិតជាឱកាសពិសេសមែនទែនដែល OPPO រៀបចំកម្មវិធីនេះឡើង ដើម្បីជូនពរដល់តារាតំណាងរបស់ខ្លួន ហើយកាន់តែពិសេសនោះការលើកទឹកចិត្តដោយរង្វាន់ OPPO R15 Pro នេះតែម្តង។ OPPO R15 Pro គឺជាម៉ូដែលសំខាន់ស៊េរីខ្ពស់របស់ OPPO ដែលលក់ដាច់ខ្លាំងនៅប្រទេសចិន ក៏ដូចជាប្រទេសមួយចំនួនទៀតនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ បច្ចុប្បន្ននេះ មិនទាន់មានវត្តមាននៅទីផ្សារប្រទេសកម្ពុជាយើងនៅឡើយទេ តែបើតាមការ Post រូបភាពក្នុងផេករបស់ OPPO កម្ពុជា វានឹងមកដល់ក្នុងពេលឆាប់ៗនេះ។

លក្ខណៈពិសេសៗ របស់OPPO R15 Pro មានដូចជា៖ ជាប្រភេទទូរសព្ទ Full Screen ដែលមានអេក្រង់ទំហំ 6.28 Inch កាមេរ៉ាមុខទំហំ 20MP កាមេរ៉ាក្រោយភ្លោះមានទំហំ 20MP+16MP មាន RAM ទំហំ6GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB។ វាប្រើប្រាស់នូវ Chipset: Qualcomm SDM660 Snapdragon 660 និង CPU: Octa-core (4x2.2 GHz Kryo 260 & 4x1.8 GHz Kryo 260)។ ចំណែកឯកម្លាំងថ្មវិញ មានទំហំ3430mAh ហើយថែមទាំងបំពាក់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មរហ័ស VOOC។ ចំពោះតម្លៃវិញ យើងអាចប៉ាន់ប្រមាណថា វាអាចនឹងមានតម្លៃចាប់ពី ៦០០ដុល្លារអាមេរិក ដល់៨០០ដុលា្លរអាមេរិក បើលក់នៅក្នុងប្រទេសកម្ពុជាយើង។

ដូច្នេះ សូមកុំភ្លេចណា សម្រាប់អ្នកដែលនិយមគាំទ្រកំពូលតារាចម្រៀង ពេជ្រ សោភា សូមចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការណ៍របស់ OPPO ដើម្បីទទួលបាននូវព័ត៌មានលម្អិត អំពីការចូលរួមធ្វើការជូនពរទាំងអស់គ្នា ហើយលោកអ្នកអាចនឹងជាអ្នកមានសំណាងក្នុងការឈ្នះរង្វាន់ OPPO R15 Pro ផងដែរ៕