(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ កិច្ចប្រជុំកម្រិតខ្ពស់រវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងសេអ៊ូល ប្រព្រឹត្តទៅនៅឯតំបន់ភូមិព្រំដែន Panmunjom។
២៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ជំនួបរយៈពេល០២ថ្ងៃជាមួយប្រតិភូកូរ៉េខាងជើង។
៣៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong រៀបចំពិធីទទួលស្វាគមន៍និងចូលរួមសន្និសីទសារព័ត៌មាន ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi។
៤៖ ភ្នំភ្លើងសកម្មបំផុតនៅឥណ្ឌូណេស៊ី Merapi ផ្ទុះឡើងជាថ្មីម្តងទៀត ដោយជះកម្អែរផេះ០៦គីឡូម៉ែត្រទៅលើផ្ទៃអាកាស។
៥៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បញ្ចេញរូបថតនៃសកម្មភាពក្នុងអំឡុងកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov និងលោក គីម ជុងអ៊ុន។
៦៖ កងទ័ពអាកាសអាមេរិក ចាប់ផ្តើមធ្វើប្រតិបត្តិការយន្តហោះដ្រូនប្រភេទ MQ-9 Reaper ដែលត្រូវបានដាក់ឲ្យឈរជើងនៅប្រទេសប៉ូឡូញ។
៧៖ តួកគីចេញប្រតិបត្តិការយ៉ាងក្តៅគគុក និងក្របួចបានជនសង្ស័យជា ISIS សរុប៣៦នាក់។