(ម៉ូស្គូ)៖ ទស្សនាវដ្ដី The National Interest បានរាយការណ៍ថា ប្រទេសរុស្ស៊ី និងចិន កំពុងដុតដៃដុតជើងបង្កើតបច្ចេកវិទ្យាមួយ ដែលអាចនឹងជួយក្នុងចាប់រលកសញ្ញា និងវាយប្រហារលើយន្ដហោះចម្បាំងបំបាំងកាយអាមេរិក ជំនាន់ទី ៥ គឺ យន្តហោះ F-22 និង F-35។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។
យោងតាម The National Interest ប្រព័ន្ធដែលរុស្ស៊ី និងចិនកំពុងអភិវឌ្ឍន៍ នោះគឺប្រព័ន្ធតាមស្វែងរក និងឃ្លាំមើលរលកសំឡេងអេឡិចត្រូម៉ាញេម៉ាទិក ដែលមានសមត្ថភាពបំផ្លាញប្រសិទ្ធភាព នៃការបំបំាងកាយរបស់យន្ដហោះចម្បាំង។ ទស្សនាវដ្ដីនេះបានបន្ថែមទៀតថា ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាមួយនេះ ដោយរោងចក្រផលិតអាវុធរបស់ពួកគេមានលទ្ធភាព ផលិតប្រព័ន្ធចាប់រលកសំឡេងអេឡិចត្រូម៉ាញេទិក (Infrared) និងបណ្ដាញផ្លាស់ប្ដូរព័ត៌មានដែន អាកាសរយៈកម្ពស់ខ្ពស់ និងហ្រេ្វកង់ខ្ពស់។
គួរបញ្ជាក់ថា យន្ដហោះចម្បាំងរបស់ចិន និងរុស្ស៊ីដែលគេរំពឹងថា នឹងត្រូវបំពាក់ប្រព័ន្ធថ្មីខាងលើមានដូចជា Su-57, MiG-31, Su-30SM និង Su-35S៕