(ប៉េកាំង)៖ ក្រសួងការពារជាតិចិន​បានអះអាងថា ខ្លួនបានបញ្ជូន​នាវាចម្បាំង​របស់ខ្លួន ទៅព្រមាន​នាវាចម្បាំង​អាមេរិក ដែលបានចូល​ក្នុងដែនទឹក​សមុទ្រចិន​ខាងត្បូង ឱ្យចាកចេញ​ជា​បន្ទាន់។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។

យោងតាម​ក្រសួង​ការពារជាតិ​ចិន ទីក្រុងប៉េកាំង​កាលពី​ថ្ងៃអាទិត្យ​បានបញ្ជូន​នាវាចម្បាំងបំពាក់ដោយ​គ្រាប់មីស៊ីល​ចំនួនពីរ​គ្រឿង​គឺ ហ៊ីកជីនស៍ (Higgins) និង អាន់ធីតាម (Antietam) ទៅកាន់​តំបន់​ទីប្រជុំ​កោះ ផារ៉ាសែល (Paracel)​ ដែលចិន​អះអាងថា ជាកម្មសិទ្ធិ​របស់ខ្លួន។ បន្ថែមពី​លើនេះ ក្រសួងការពារ ជាតិចិន​ក៏បានបង្ហាញពីការប្រឆាំង​ជំទាស់​យ៉ាងខ្លាំង​ ចំពោះសកម្មភាព​អាមេរិក​ផងដែរ ដោយចាត់​ទុកថា វាគឺជាទង្វើរំលោភ​លើច្បាប់​របស់ចិន និង​អន្តរជាតិ។

ដោយឡែក ជុំវិញភាព​តានតឹងនេះ​ដែរ ក្រសួងការបរទេសចិនបានបញ្ជាក់ថា​ ទីក្រុងប៉េកាំង​នឹងបន្តចាត់វិធានការ​ចាំបាច់នានា ដើម្បី​ការពារ​សន្តិសុខ និង​អធិបតេយ្យភាព​ជាតិ​ចិន៕