BREAKING NEWS: ទីបំផុតជើងខ្លាំងអេស្ប៉ាញ Real Madrid បំបាក់ក្រុមខ្លាំងអង់គ្លេស Liverpool ដណ្តើមបានពានរង្វាន់ UEFA Chmpions League ក្នុងលទ្ធផល 3-1
27-05-2018 03:39
(អ៊ុយក្រែន)៖ នៅទីបំផុតក្រោយការប្រកួតពេញម៉ោង ក្លឹបយក្សរបស់ប្រទេសអេស្ប៉ាញ បានបន្តគ្រងតំណែងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League ជាលើកទី១៣ បន្ទាប់ពីយកឈ្នះគូប្រជែងហង្សក្រហម Liverpool ដោយលទ្ធផល ៣-១ វគ្គផ្តាច់ព្រ័ត្រ។
ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋាន Stadion NSK Olimpiyskiy ស្ថិតក្នុងទីក្រុង Keiv នៃប្រទេសអ៊ុយក្រែន ដែលជាទឹកដីកណ្តាលអាចផ្ទុកអ្នកទស្សនផ្ទាល់បានប្រមាណជាង ៨ម៉ឺននាក់ កីឡាករបារាំងជាអ្នកស៊ុតគ្រាប់បែកពងមាន់នៅនាទីទី៥១ ពីការធ្វេសប្រហែសរបស់ចាំទី Liverpool, Karius
ការសប្បាយរីករាយនេះបានត្រឹមតែ៤នាទីប៉ុណ្ណោះ ត្រូវបានកីឡាករសេណេហ្គាល់ Mane តាមស្មើ 1-1 នៅនាទីទី៥៥ មុនពេលត្រូវបាន Garett Bale ដែលបានប្តូរចូលក្នុងវគ្គទី២ រកបន២គ្រាប់នៅនាទីទី៦៤ និង៨៣ ជំនួសមិត្តរួមក្រុម Isco នៅនាទី៦០
នេះជាលើកទី១៣ ហើយក៏ជាឈ្នះលើកទី៣ជាប់ៗគ្នាផងដែរសម្រាប់ Real Madrid ដែលឈ្នះជើងឯក គិតចាប់តាំងពី លោក Zinedine Zidane ឡើងកាន់តំណែងជាគ្រូបង្វឹកបង្គោលក្នុងក្លឹប Real Madrid ជំនួសកៅអីគ្រូបង្វឹក Rafael Benitez ដែលត្រូវបានបញ្ឈប់ពីតំណែងកាលពីខែមករា ឆ្នាំ២០១៦
ក្រុមជើងឯក Real Madrid ទទួលបានពាន១ មេដាយមាស ៤៥គ្រឿង និងរង្វាន់អមជាទឹកប្រាក់១១៥លានដុល្លារ ខណ:ជើងឯករង Liverpool ទទួលបានមេដាយប្រាក់៤៥គ្រឿងនិងទឹក ៨៥លានដុល្លារ៕