ទស្សនាកម្រងរូបភាពពិសេសៗ នៃព្រឹត្តិការណ៍ទូទាំងសកលលោកប្រចាំថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨! (Photo inside)
26-05-2018 21:17
(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ក្រោយពីលុបចោលលោក ដូណាល់ ត្រាំ បែរជាមកប្រកាសឡើងវិញថា ជំនួបកំពូលជាមួយកូរ៉េខាងជើង នៅតែធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា
២៖ បាតុករប្រឆាំងរដ្ឋាភិបាលវេណេស៊ុយអេឡា ២០នាក់ ត្រូវបានដោះលែង ក្រោយប្រធានាធិបតីស្បថឡើងកាន់តំណែង!
៣៖ សហរដ្ឋអាមេរិក «ចេញមុខព្រមានរដ្ឋាភិបាលស៊ីរីសាជាថ្មី» ជុំវិញបទឈប់បាញ់គ្នា
៤៖ លោក ពូទីន៖ ទំនាក់ទំនងរវាងចិន និងរុស្ស៊ី កំពុងតែល្អប្រសើរលើសពេលណាៗទាំងអស់!
៥៖ ស្ថាប័ន FBI ព្រមានថា «Hackers រុស្ស៊ីកំពុងលុកលុយប្រព័ន្ធចែកចាយអ៊ីធើណែត (Routers) នៅតាមផ្ទះ និងការិយាល័យរាប់ពាន់នៅអាមេរិក...»
៦៖ លោក ដូណាល់ ត្រាំ កំពុងទាមទារហើយ ចូរកុំកន្តើយថែមលុយជួយអង្គការ NATO!
៧៖ មេដឹកនាំកូរ៉េខាងជើង កំពុងដឹកនាំការកសាងរម្មណីយដ្ឋានឆ្នេរសមុទ្រ នៅជិតតំបន់កំពង់ផែ Wonsan!