ស្ថាប័ន FBI ព្រមានថា «Hackers រុស្ស៊ីកំពុងលុកលុយប្រព័ន្ធចែកចាយអ៊ីធើណែត (Routers) នៅតាមផ្ទះ និងការិយាល័យរាប់ពាន់នៅអាមេរិក...» (Video inside)
26-05-2018 09:28
(វ៉ាស៊ីនតោន)៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានព្រមានថា ក្រុម hackers រុស្ស៊ីបានចូល hack ឧបករណ៍ចែកចាយបណ្ដាញអ៊ីធើណែត (routers) នៅតាមផ្ទះ និងការិយាល័យរាប់រយពាន់គ្រឿង ហើយដែលនេះអាចឱ្យពួកគេប្រមូលព័ត៌មានពីអ្នកប្រើប្រាស់ ឬក៏បិទចរាចរណ៍អ៊ីនធើណែត (Network)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨។
ទន្ទឹមគ្នានោះដែរ FBI បានជម្រុញឱ្យអ្នកប្រើប្រាស់បិទ (routers) ហើយបើកវាឡើងវិញ ព្រមទាំង download updates ដើម្បីការពារការឆ្លងវីរុស។ ចំណែកឯ ការព្រមាននេះកើតឡើងបន្ទាប់ពីតុលាការអាមេរិកមួយ កាលពីថ្ងៃពុធបានចេញដីកាដោយអនុញ្ញាតឱ្យ FBI រឹបអូសគេហទំព័រមួយដែលក្រុម Hacker មានផែនការលុកលុយគ្រប់គ្រង routers។ ប៉ុន្តែ FBI ព្រួយបារម្ភថា routers នៅតែអាចឆ្លងវីរុស ដូច្នេះហើយទើបស្ថាប័នកំពូលអាមេរិមួយនេះ ចេញសេចក្ដីព្រមានក្នុងគោលបំណងបោសសំអាត គ្រឿងម៉ាស៊ីនទាំងនេះ។
គួរជម្រាបថា បើតាមក្រសួងយុត្តិធម៌អាមេរិក ការ hack លើ routers របស់ក្រុម Hacker ឈ្មោះ Sofacy ដែលគេជឿជាក់ថា មានទំនាក់ទំនងជាមួយរុស្ស៊ី ត្រូវបានធ្វើឡើងនៅក្នុងប្រទេសចំនួន ៥០ ហើយការគោលដំបូងគេកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន៕