Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ផ្ទុះគ្រាប់​បែក​​ក្នុងខេត្ត Ontario ប្រទេស​​កាណាដា «បង្កឲ្យ​មនុស្ស​ជាច្រើនរង​​របួស ក្នុងនោះ​០៣នាក់​របួស​ធ្ងន់ធ្ងរ»

25-05-2018 14:39

(តូរ៉ុនតូ)៖ ជនសង្ស័យ​មានគ្នាពីរនាក់ បានយកគ្រាប់បែកបង្កៃឲ្យផ្ទុះក្នុង​​អាហារដ្ឋានមួយ​​កន្លែង ស្ថិតនៅក្នុងខេត្ត អនតារីយ៉ូ (Ontario) ភាគអាគ្នេយ៍​នៃប្រទេស​កាដាណា ដោយបាន​បង្កឲ្យមនុស្ស​ជាច្រើន​នាក់​រងរបួស ក្នុងនោះ​ប៉ូលិសប្រចាំតំបន់បាន​អះអាងថា មនុស្ស០៣នាក់​ កំពុងស្ថិតក្នុង​ស្ថានភាព​របួស​ធ្ងន់ធ្ងរខ្លាំង។ នេះបើតាម​ការចេញផ្សាយ​​នៅមុននេះបន្តិច​ដោយ​ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នារសៀល​​ថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨។

ភ្លាមៗបែបនេះ ប៉ូលិសកាណដា​មិនទាន់អាចកំណត់​អត្តសញ្ញាណ​ជនសង្ស័យថា មកពី​ក្រុម​ណាមួយ​នោះ​ឡើយ៕