(សេអ៊ូល)៖ ទីតាំងធ្វើតេស្តនុយក្លេអ៊ែរ ភុងគ្យេរី (Punggye-ri) ទីបំផុតត្រូវបានប្រទេសកូរ៉េខាងជើងធ្វើការរំសាយចោលជាផ្លូវការហើយ ក្រោយពីការព្រមព្រៀងគ្នានៅក្នុងជំនួបជាប្រវត្តិសាស្ត្រ ជាមួយមេដឹកនាំកូរ៉េខាងត្បូង លោក មូន ជែអ៊ីន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយសារព័ត៌មាន យ៉ុនហាប់ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨។
ទីតាំងធ្វើតេស្តនុយក្លេអ៊ែរ Punggye-ri ស្ថិតនៅភាគឦសាន នៃប្រទេសកូរ៉េខាងជើង បានក្លាយជាកន្លែងធ្វើតេស្តនុយក្លេអ៊ែររាប់ទសវត្សរ៍មកហើយ ដោយនៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងជើងបានធ្វើការរំសាយទីតាំងនេះចោលជាផ្លូវការ នៅចំពោះមុខអ្នកសារព័ត៌មានអន្តរជាតិជាច្រើន ក្នុងនោះក៏មានអ្នកសារព័ត៌មានពីប្រទេសកូរ៉េខាងត្បូងផងដែរ៕