អាជ្ញាធរមីយ៉ាន់ម៉ា «ព្រមានយន្តហោះបរទេសមួយគ្រឿង ដែលហោះលើតំបន់ហាមឃាត់នៅទីក្រុងរ៉ង់ហ្គូន ដើម្បីឆ្ពោះទៅទីក្រុងភ្នំពេញ...»
23-05-2018 11:25
(រ៉ង់ហ្គូន)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលមីយ៉ាន់ម៉ា បានព្រមានចាត់វិធានការប្រឆាំងនឹងយន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដោយសារការហោះហើរលើតំបន់ហាមឃាត់ក្នុងទីក្រុងរ៉ង់ហ្គូន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។
នាយកដ្ឋានអាកាសចរណ៍ស៊ីវិលមីយ៉ាន់ម៉ា (DCA) បានបញ្ជូនកំណត់ទូតមួយ ទៅកាន់ភាគីអេមីរ៉ាត់អារ៉ាប់រួម ដើម្បីជូនដំណឹងអំពីការ ស៊ើបអង្កេតរបស់ខ្លួន។ ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ យន្ដហោះប៊ូអ៊ីង 777-31H (ER) ជាកម្មសិទ្ធិរបស់អេមីរ៉ាត់អារ៉ាប់រួម បានហោះចេញពីទីក្រុងរ៉ង់ហ្គូន ឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ ប៉ុន្តែយន្ដហោះនេះបានហោះហើរនៅរយៈកម្ពស់ ទាបពីលើទីក្រុងរ៉ង់ហ្គូន កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន នៅម៉ោង ៦៖៥៥នាទីល្ងាច។
ចំណែកឯនាយក DCA លោក យូ សូផេង (U Soe Paing) ក៏បានឱ្យដឹងដែរថា ពីឡុតបើកយន្ដហោះខាងលើបានទទួលស្គាល់ថា ខ្លួនពិតជាបាន ហោះកាត់តំបន់គ្មានការហោះហើរ នៃទីក្រុងរ៉ង់ហ្គូនមែន ដោយសារតែបញ្ហាអាកាសធាតុ។ DCA បានដាក់កំហិតលើការហោះហើរ ទាំងឡាយណានៅរយៈកម្ពស់ទាបជាង ៧,២០០ម៉ែត្រ ពីលើទីក្រុងរ៉ង់ហ្គូន ក្នុងនោះរួមមានទាំងវត្តស្វេដាហ្គន (Shwedagon) ដែលជាប្រាសាទមាសនិមិត្តរូបដ៏ល្បីល្បាញរបស់មីយ៉ាន់ម៉ាផងដែរ៕