(ម៉ូស្គូ)៖ សភាជាន់ទាបរុស្ស៊ីនៅថ្ងៃអង្គារនេះ បានសម្រេចចិត្តអនុម័តហើយលើសេចក្ដីព្រាង ច្បាប់មួយ ដែលមានគោលបំណងការពារដែនអធិបតេយ្យភាពរុស្ស៊ី ពីសកម្មភាពបង្កសត្រូវ របស់ទីក្រុងវ៉ាស៊ីនតោន និងបណ្ដាប្រទេសដទៃទៀត ដែលបានចូលរួមដាក់ទណ្ឌកម្ម ប្រឆាំងនឹងទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។
យោងតាមច្បាប់ខាងលើ ទីក្រុងម៉ូស្គូនឹងចាត់វិធានការឆ្លើយតប នឹងទណ្ឌកម្មទាំងឡាយរបស់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអមិត្តដទៃៗទៀត។ បន្ថែមពីលើនេះ រដ្ឋាភិបាលរុស្ស៊ីក៏នឹងចាត់វិធានការតបតផ្សេងៗពីគ្នាផងដែរ។ ប៉ុន្តែច្បាប់ថ្មីនេះ នឹងមិនត្រូវអនុវត្តន៍ឡើយ លើរាល់ទំនិញសំខាន់ៗ រួមទាំងទំនិញមិនផលិតនៅលើទឹកដីរុស្ស៊ី៕