(កង់បេរ៉ា)៖ នាវាចម្បាំង-ពិឃាតឈ្មោះ Sydney ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការហើយនៅកំពង់ផែនៃភាគខាងត្បូងប្រទេសអូស្ត្រាលី ស្ថិតនៅក្នុងកម្មវិធីការពារដែលអាកាស និងដែនសមុទ្រ (AWD) ក្នុងថ្ងៃសៅរ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨។
នាវាពិឃាតរបស់កម្មវិធី AWD ត្រូវបានសាងសង់ក្នុងការដ្ឋានសង់នាវា នៃទីក្រុង Adelaide ដែលមានសរុបចំនួន ០៣គ្រឿង ហើយពួកវាមានសមត្ថភាពប្រឆាំងនឹងនាវាមុជទឹក ព្រមទាំងមានប្រព័ន្ធការពារការវាយប្រហារពីលើអាកាសផងដែរ ដើម្បីការពារខ្លួនពីយន្តហោះចម្បាំង និងមីស៊ីលរបស់សត្រូវ។
គួរបញ្ជាក់ថា នៅក្នុងកម្មវិធីសម្ពោធនាវាពិឃាតមួយគ្រឿងដំបូង នៅទីក្រុង Adelaide លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្មអូស្ត្រាលី Christopher Pyne បានសង្កត់ធ្ងន់ថា នាវាថ្មីនេះពិតជាទំនើបបំផុត និងជាប្រភេទថ្មីមិនធ្លាប់មាន ហើយវាពិតជានឹងបង្កើនជំនាញរួមគ្នាប្រកបដោយសមត្ថភាព ដែលត្រូវបានអភិវឌ្ឍន៍ដោយកម្មវិធី AWD៕