(គុយបា)៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Cuban Airline ជាមួយមនុស្ស១០៤នាក់ ធ្លាក់នៅក្បែរអាកាសយានដ្ឋានទីក្រុង Havana ប្រទេសគុយបា បន្ទាប់ពីហោះចាកចេញពីអាកាសយានដ្ឋានប៉ុន្មាននាទី នេះបើយោងតាមសារព័ត៌មានស៊ិនហួរ ចេញផ្សាយមុននេះបន្តិចនាយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។
យន្តហោះដែលធ្លាក់នោះជាប្រភេទ Boeing 737 ហើយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៃការនៅឡើយនោះទេ។