ទស្សនាជម្រើសរូបភាព ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨! (Photo inside)
18-05-2018 19:50
(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ចិនបញ្ចប់ការធ្វើតេស្តលើផ្ទៃសមុទ្រនៃនាវាដឹកយន្តហោះចម្បាំងទីពីររបស់ខ្លួន ដែលជាស្នាដៃផលិតដោយផ្ទាល់ដំបូងបំផុត។
២៖ ស្ត្រីធ្លាប់មានប្រវត្តិដៃឆៅ ត្រូវព្រឹទ្ធសភាអាមេរិកអនុម័តឲ្យក្លាយជានាយកថ្មីនៃទីភ្នាក់ងារ CIA ជាផ្លូវការ។
៣៖ ដូណាល់ ត្រាំ ព្រលយប្រាប់អ្នកសារព័ត៌មាននៅសេតវិមាន ដោយព្រមមានលោក គីម ជុងអ៊ុនថា «ចង់មានវាសនាដូច ហ្គាដាហ្វី ឬព្រមបោះចោលអាវុធនុយក្លេអ៊ែរ»។
៤៖ ភ្នំភ្លើងលើកោះហាវ៉ៃផ្ទុះឡើងសាជាថ្មី និងជះកម្អែរយ៉ាងខ្លាំងក្លាឡើងលើផ្ទៃអាកាស កម្ពស់ខ្ពស់ជាងភ្នំ Everest ទៅទៀត។
៥៖ អាជ្ញាធរវៀតណាម រកឃើញម្ទេសកិន និងម្ទេសក្រៀមមានផ្ទុកជាតិពុលកម្រិតខ្ពស់ ដែលអាចបង្កជំងឺមហារីក។
៦៖ ក្រុមរដ្ឋអាជ្ញាឥណ្ឌូណេស៊ី ទាមទារឲ្យប្រហារជីវិត មេភេរវករជាបណ្តាញ ISIS ដែលបានបង្កការសម្លាប់រង្គាលជាច្រើនករណី។
៧៖ សាកសពសត្វសេះមួយក្បាល ត្រូវបានគេឃើញជាលើកដំបូង នៅក្នុងទីក្រុងបុរាណ Pompeii ដែលត្រូវបានគ្របដណ្តប់ដោយផេះផង់និងកម្អែរភ្នំភ្លើង ក្រោយពីភ្នំ Vesuvius បានផ្ទុះកាលពីឆ្នាំ៧៩ក្រោយគ្រឹស្តសករាជ៕