(វែលីងតោន)៖ គ្រោះរញ្ជួយដីមួយមានកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូង នៃប្រជុំកោះ ខឺម៉ាដិច (Kermadec) ដែលស្ថិតនៅភាគខាងជើងប្រទេសនូវែលសេឡង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។
គួរជម្រាបថា ភ្លាមៗបែបនេះពុំមានសេចក្តីរាយការណ៍ណាមួយ បញ្ជាក់ពីមនុស្សរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញដែលអាចកើតមាននោះទេ ខណៈគ្រោះធម្មជាតិមួយនេះ កើតមានឡើងពីក្នុងជម្រៅ ១០.៦២គីឡូម៉ែត្រ នៅក្រោមបាតសមុទ្រ ហើយក៏ពុំមានការចេញសារព្រមានថាអាចកើតមាន រលកយក្សស៊ូណាមិនោះឡើយ៕