
ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨! (Photo inside)
17-05-2018 20:47
(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អាជ្ញាធរសុខាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានឱ្យដឹងថា ជំងឺ អ៊ីបូឡា (Ebola) បាននិងកំពុងរាតត្បាតជាថ្មី ចេញពីតំបន់ជនបទទៅកាន់ទីក្រុងមួយ ដែលនេះបានបណ្ដាលឱ្យមានការព្រួយបារម្ភថា វានឹងពិបាកគ្រប់គ្រង ខណៈមនុស្ស ២៣នាក់ ទៅហើយត្រូវបានគេរាយការណ៍ថា បានស្លាប់៕
២៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ឡើងវិញពីការជំទាស់របស់ខ្លួនយ៉ាងម៉ឺងម៉ាត់ ចំពោះការធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅតំបន់ឧបទ្វីបកូរ៉េ ដោយថែមទាំងក្រើនរំលឹកដែរថា ការធ្វើសមយុទ្ធយោធា និងកិច្ចសន្ទនា មិនអាចធ្វើឡើងព្រមគ្នាបាននោះទេ៕
៣៖ ទីភ្នាក់ងារឧតុនិយមជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥,៣រ៉ិចទ័រ បានវាយប្រហារលើខេត្តជីបា (Chiba) ស្ថិតនៅភាគខាងកើតទីក្រុងតូក្យូ ក្នុងតំបន់ កាន់តូ (Kanto) នៅម៉ោង ១២៖១២នាទី រសៀល (ម៉ោងនៅក្នុងទីក្រុងតូក្យូ)៕
៤៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានរិះគន់យ៉ាងខ្លាំងនូវអ្វីដែលលោកផ្ទាល់ហៅថា ជាការកើនឡើងនៃវិបត្តិក្រុមសីលធម៌ និងភាពសុច្ចរិត នៅក្នុងជីវិតប្រជាជនអាមេរិក៕
៥៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងមិនអនុញ្ញាតឱ្យខ្លួនឯង ត្រូវគេបណ្ដេញចេញពីតំណែងនោះទេ ហើយក៏មិនឱ្យប្រទេសរបស់លោក ត្រឡប់ទៅរកអតីតកាលដ៏ជូរចត់វិញដែរ៕
៦៖ ប៉ូលិសម៉ាឡេស៊ីជាច្រើននាក់បានចុះត្រួតពិនិត្យ ផ្ទះរបស់អតីតនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់ តែមួយសប្ដាហ៍ ប៉ុណ្ណោះ បន្ទាប់ពីលោកចាញ់នៅក្នុងការបោះឆ្នោតសកល៕