(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់បានកិច្ចព្រៀមព្រៀងរយៈពេលវែង ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីធានាឱ្យបានថា កិច្ចព្រមព្រៀងនេះនឹងមិនបរាជ័យដូចលើកមុនៗ។ នេះបើតាមការចេញផ្សាយដោយ ស្ថានីយទូរទស្សន៍ Fox News នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងនៅតាមកញ្ចក់ទូរទស្សន៍ Fox News លោក ប៉ុមប៉េអូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «លោក គីម យល់ថា ចេតនានេះនឹងក្លាយជារឿងដ៏អស្ចារ្យ ហើយពិសេសបំផុត... ខ្ញុំគិតថា លោក គីម នឹងពេញចិត្តចំពោះការពិត ដែលអាចនឹងមានភាពខុសគ្នា។ តែបើសិនជាយើងអាច សម្រេចបាននូវសមិទ្ធិផលជាប្រវត្តិសាស្ត្រ ភាគីទាំងពីរគួរតែចូលរួម»។ ទោះជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបានសង្កត់ធ្ងន់ថា លោក ដូណាល់ ត្រាំ ត្រូវការកិច្ចព្រមព្រៀងរយៈពេលវែងជាមួយលោក គីម ជុងអ៊ុន សំដៅធានាឲ្យបានថា វាមិនបរាជ័យដូចលើកមុនៗ ។ «យើងធ្លាប់បានឃើញពីមុនៗមកហើយ ហើយយើងក៏ធ្លាប់ឃើញវាបរាជ័យដែរ»។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងប្រទេសសិង្ហបុរី ហើយមូលហេតុនៃការជ្រើសរើសយកប្រទេសអាស៊ានមួយនេះ ក៏ព្រោះតែភាពវិជ្ជមានជាច្រើន ដែលអំណោយផលសម្រាប់មេដឹកនាំទាំងពីរ គឺលោក ត្រាំ និងលោក គីម ដូចៗគ្នា៕