(គូឡាឡាំពួរ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ហ្សាក់ នៅថ្ងៃសៅរ៍នេះ បាននិយាយថា លោកនឹងលាលែងពីតំណែងជាប្រធានគណបក្សសម្ព័ន្ធជាតិម៉ាឡេស៊ី ឬ (UMNO) និងគណបក្សកម្លាំងនយោបាយចំរុះ បារីសាន (Barisan) បន្ទាប់ពីលោកបានបរាជ័យ នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨។
លោក ណាជីប រ៉ាហ្សាក់ ធ្វើការប្រកាសបែបនេះ បន្ទាប់ពីលោកត្រូវបាននាយកដ្ឋានអន្តោប្រវេសន៍ ហាមឃាត់មិនឱ្យចាកចេញពីប្រទេស ខណៈនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី លោក មហាធា មហាម៉េដ សន្យាថា នឹងបើកការស៊ើបអង្កេតឡើងវិញលើសំណុំរឿងពុក រលួយពាក់ព័ន្ធនឹងមូលនិធិរដ្ឋ 1 Malaysia Development Berhad (1MDB) ដែលលោក ណាជីប ផ្ទាល់ជាអ្នកបង្កើត។ លោក ណាជីប ធ្លាប់បដិសេធជាច្រើនដងថា លោកបានប្រព្រឹត្តកំហុសអ្វីដូចការចោទប្រកាន់នោះទេ៕