(តូក្យូ)៖ ទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថាគ្រោះរញ្ជួយដីកកំរិត៥.១រ៉ិចទ័រ បានវាយប្រហារលើខេត្ត Nagano នៅម៉ោង ១០៖២៩នាទីព្រឹក ថ្ងៃសៅរ៍នេះ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ចំណុចរំញ័រនៃគ្រោះរញ្ជួយដី ៥.១រ៉ិចទ័រ នេះស្ថិតនៅភាគខាងជើងខេត្ត Nagano ដែលស្ថិតនៅ ភាគកណ្ដាលប្រទេសជប៉ុន ព្រមទាំងមានជម្រៅ ១០គីឡូម៉ែត្រទៅក្នុងដី។ ប៉ុន្តែ វាមានកម្រិតរំញ័រ ៥.១រ៉ិចទ័រ នៅផ្នែកខ្លះនៃខេត្ត Nagano ខណៈភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍ពីការបំផ្លិចបំផ្លាញ ឬជនរងគ្រោះនៅឡើយទេ រីឯការប្រកាសអាសន្នពីរលកយក្សក៏ពុំមានដែរ៕