(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ អាជ្ញាធរទីក្រុងហុងកុង ទីបំផុតសម្រេចជោគជ័យក្នុងការដោះគ្រាប់បែក ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមលោកលើកទីពីរ។
២៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad ដែលទើបឡើងកាន់អំណាច ចាប់ផ្តើមធ្វើការតែងតាំងមុខតំណែងរដ្ឋមន្រ្តីសំខាន់ៗ សម្រាប់រដ្ឋាភិបាលថ្មី។
៣៖ មនុស្សយ៉ាងតិច០៥នាក់ស្លាប់ និង០២នាក់របួស នៅក្នុងហេតុការណ៍ផ្ទុះយ៉ាងកក្រើក នៅឯសណ្ឋាគារមួយកន្លែង នៅទីក្រុង Peshawar ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។
៤៖ រដ្ឋមន្រ្តីពាណិជ្ជកម្មថៃ លោក Sonthirat Sonthijirawong អំពាវនាវឲ្យសហគ្រាសថៃឲ្យកាន់ច្រើនថែមទៀត ធ្វើការព្យាយាមជ្រៀតចូលក្នុងទីផ្សារយក្សរបស់ប្រទេសចិន តាមរយៈកម្មវិធី E-Commerce (អាជីវកម្មអនឡាញ) របស់ខ្លួន។
៥៖ ភ្នំភ្លើង Merapi នៃប្រទេសឥណ្ឌូណេស៊ី ជះកម្អែលផេះរាប់ពាន់ម៉ែត្រទៅលើផ្ទៃអាកាស ដែលបង្កឲ្យមានការជម្លៀសខ្លួនមនុស្សជាច្រើននាក់ ដែលរស់នៅតាមជើងភ្នំ ព្រមទាំងការបិទទ្វារព្រលានយន្តហោះអស់មួយរយៈខ្លី។
៦៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ហ្វីលីពីន លោកស្រី Maria Lourdes Sereno ត្រូវបានតុលាការកំពូលបោះឆ្នោតទម្លាក់ចេញពីតំណែង។
៧៖ រដ្ឋហាវៃដង្ហោយសុំឲ្យលោក ដូណាល់ ត្រាំ បោះដៃជួយជាបន្ទាន់ ខណៈកំពុងទទួលរងគ្រោះខ្លាំងដោយសារភ្នំភ្លើង៕