ទស្សនាកម្រងរូបភាព លោក ដូណាល់ ត្រាំ និងលោកជំទាវទទួលជនជាតិអាមេរិក០៣នាក់ ត្រឡប់ពីកូរ៉េខាងជើង (Photo inside)
11-05-2018 09:49
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស អាន់ឌ្រូស៍ (Andrews) ស្ថិតនៅក្បែរទីក្រុងវ៉ាស៊ីនតោន ដើម្បីទទួលពលរដ្ឋអាមេរិកកាំងបីនាក់ ដែលត្រូវបានកូរ៉េខាងជើងដោះលែងឱ្យមានសេរីភាពឡើងវិញ។ នេះបើតាមប្រភពពីវែបសាយអង់គ្លេស Independent នៅព្រឹកថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨។
សេតវិមានបានឱ្យដឹងថា យន្ដហោះដឹករដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) និងពលរដ្ឋអាមេរិកទាំងបី នាក់បានចុះចត នៅឯមូលដ្ឋានទ័ពអាកាស Andrews នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ អ្នកទាំងបីនាក់រួមមាន លោក គីម ហាក់ សុង (Kim Hak-song), លោក តូនី គីម (Tony Kim) និង លោក គីម ដុងជុល (Kim Dong-chul) ដែលបានជាប់ឃុំនៅកូរ៉េខាង ជើង អស់រយៈពេលជាច្រើនខែ ពីបទចោទប្រកាន់ថា បានធ្វើចារកម្មនិងសកម្មភាពប្រឆាំងរដ្ឋអំណាច ត្រូវបានកូរ៉េខាងជើងដោះលែងឱ្យ មានសេរីភាព ក្រោយលោក Pompeo ទៅទទួលយកពួកគេដោយផ្ទាល់ ក្នុងដំណើរទស្សនកិច្ចក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធ។
ខាងក្រោមនេះ គឺបណ្ដុំរូបភាពដែលលោក ដូណាល់ ត្រាំ និងជំទាវទីមួយអាមេរិក លោកស្រី Melania Trump ទៅទទួលពលរដ្ឋអាមេរិកទាំងបីនាក់ដោយផ្ទាល់ ចេញផ្សាយដោយសេតវិមាន៖