(អ៊ីស្លាម៉ាបាដ)៖ គ្រោះធម្មជាតិរញ្ជួយផែនដីដែលមានកម្រិត ៥.៥រ៉ិចទ័រ បានវាយប្រហាររដ្ឋធានីអ៊ីស្លាម៉ាបាដ និងផ្នែកមួយចំនួនទៀតនៃខេត្តគីប៊ឺផាកទុកក្វា (Khyber Pakhtunkhwa ) និងផាន់ចាប់ (Punjab) នៅព្រឹកថ្ងៃពុធនេះ (ម៉ោងនៅអ៊ីស្លាម៉ាបាដ)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។
ទីភ្នាក់ងារតាមដានភូមិសាស្ត្រប៉ាគីស្ថានបានឲ្យដឹងថា គ្រោះរញ្ជួយដីខាងលើនេះ គឺកើតចេញពីក្នុងជម្រៅដី ១២គីឡូម៉ែត្រ ដែលស្ថិតនៅចម្ងាយប្រមាណ ២០គីឡូម៉ែត្រ នៃភាគពាយ័ព្យខេត្ត Kyber Pakhtunkhwa។ តាមរបាយការណ៍បឋម ពុំមានមនុស្សណាម្នាក់រងរបួស ឬបាត់បង់ជីវិតនោះឡើយ ប៉ុន្តែមនុស្សម្នាជាច្រើនមានការភ័យតក់ស្លុត និងចេញមកឈរនៅទីវាលដើម្បីសុវត្ថិភាព៕