សភា រុស្ស៊ី ទទួលស្គាល់លោក Dmitry Medvedev ឱ្យបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី
09-05-2018 08:32
(ម៉ូស្គូ)៖ សភាជាន់ទាបរុស្ស៊ី នៅថ្ងៃអង្គារនេះ បានទទួលស្គាល់ជាផ្លូវការ លោក Dmitry Medvedev ជានាយករដ្ឋមន្ត្រីរុស្ស៊ី សម្រាប់អណត្តិថ្មីក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ដែលទើបតែស្បថចូលកាន់តំណែង កាលពីថ្ងៃចន្ទ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨។
លោក Dmitry Medvedev មានអាយុ៥២ឆ្នាំ និងជាមនុស្សជំនិតម្នាក់របស់ លោកពូទីន បានដឹកនាំរដ្ឋាភិបាលរុស្ស៊ីរបស់លោក ពូទីន តាំងតែពីឆ្នាំ២០១២ មកម្លេះ ហើយមុនពេលនោះ លោកក៏ធ្លាប់បានកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីអស់រយៈពេល០៤ឆ្នាំផងដែរ ក្នុងពេលដែលលោកពូទីន កាន់តំណែងជានាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ថា ការតែងតាំងលោក Dmitry Medvedev ជានាយរដ្ឋមន្ត្រីរុស្ស៊ី ធ្វើឡើងដោយមានសំណើពីលោក វ្ល៉ាឌីមៀ ពូទីន៕