(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ បែកធ្លាយព័ត៌មានសម្ងាត់ថា លោក ស៊ី ជិនពីង និងលោក គីម ជុងអ៊ុន ទើបជួបគ្នាជាថ្មីចាប់ពីថ្ងៃទី៧-៨ ខែឧសភា៕
២៖ ការបោះឆ្នោតនឹងប្រព្រឹត្តទៅ នៅតំបន់ពាក់កណ្តាលស្វយ័តរបស់ក្រុមជនជាតិឃើដ នៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨៕
៣៖ មនុស្សយ៉ាងតិច ០២នាក់បានបាត់បង់ជីវិត និងមួយចំនួនទៀតរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្លូវដែកមួយ ដោយរថភ្លើង ចំនួនពីរខ្សែបានប៉ះទង្គិចគ្នាយ៉ាងពេញទំហឹង កាលពីវេលាយប់ថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅក្នុងតំបន់) ក្នុងតំបន់ភាគខាងត្បូង ប្រទេសអាល្លឺម៉ង់៕
៤៖ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ឧទ្ធម្ភាគចក្រប្រយុទ្ធរុស្ស៊ីមួយគ្រឿងធុន Ka-52 បានធ្លាក់នៅឯភាគខាងកើតប្រទេសស៊ីរី ដោយផ្ដាច់យកជីវិតអាកាសយានិកពីរនាក់ ដែលជិះនៅលើនោះ៕
៥៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានព្រមានថានរណាក៏ដោយឱ្យតែហ៊ាន វាយប្រហារមកលើអ៊ីស្រាអែល នោះនឹងត្រូវទទួលរងការឆ្លើយតបវិញយ៉ាងសាកសម ហើយបើទោះជាមិនបានលើកចំឈ្មោះ ប្រទេសមួយណាក៏ដោយ តែគេដឹងយ៉ាងច្បាស់ថាលោកចង់សំដៅលើអ៊ីរ៉ង់៕
៦៖ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសបារាំង លោកស្រី ហ្វ្លរ៉ង់ ផាឡេយ (Florence Parley) ព្រមានថា ទីក្រុងប៉ារីស នឹងបើកការវាយ ប្រហារជាថ្មីលើស៊ីរី បើសិនជាមានការប្រើប្រាស់អាវុធគីមីឡើងវិញ៕