(ប៉ាគីស្ថាន)៖ រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន លោក អាហ៍សាន អ៊ីកបាល (Ahsan Iqbal) ត្រូវបានគេបាញ់ឱ្យរបួស ដែលទំនងជាការប៉ុនប៉ងធ្វើឃាតនៅអំឡុង ពេលលោកថ្លែងសុន្ទករថាមួយនៅក្នុងខេត្ត ផាន់ចាប់ (Punjab) ស្ថិតនៅភាគខាងជើងនៃប្រទេស។ នេះបើតាមមន្ត្រីប៉ូលិសប៉ាគីស្ថាន ចុះផ្សាយ បន្តដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨។
យោងតាមមន្រ្តីខាងលើដដែល ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ លោក Ahsan Iqbal ត្រូវបានគេបាញ់របួសនៅចំដៃស្ដាំ ពេលលោកថ្លែងសុន្ទករថាមួយនៅក្នុងខេត្ត Punjab ស្ថិតនៅភាគខាងជើងនៃប្រទេសកាលពីល្ងាចថ្ងៃអាទិត្យ។ មន្ត្រីរូបនេះបន្ថែមថា លោកត្រូវ បានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភា្លមៗ ហើយមកទល់ពេលនេះ លោកបានគេចផុតពីគ្រោះថ្នាក់ហើយ។
គួរបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារនេះ កើតមានឡើងបន្ទាប់ពី លោក Iqbal ថ្លែងបញ្ចប់សុន្ទរកថា និងឡើងជិះលើរថយន្ដរបស់លោក នៅក្នុងស្រុក ណារ៉ូវ៉ាល (Narowal) នៃទីក្រុង កាន់ជ្រួ (Kanjrur)។ ចំណែកឯប៉ូលិសប៉ាគីស្ថាន ក៏បានអះអាងដែរថា ពួកគេបានចាប់ខ្លួនជនសង្ស័យ ម្នាក់ដែលត្រូវបានគេនាំទៅកន្លែងសងាត់មួយ ដើម្បីសួរចម្លើយ៕