(សាន់ហ្វ្រាន់ស៊ីស្កូ)៖ អាកាសយានដ្ឋានអន្តរជាតិ សៀតថល-តាកូម៉ា Seattle-Tacoma International Airport (Sea-Tac Airport) រដ្ឋធានីវ៉ាស៊ីនតោន ភាគខាងលិចសហរដ្ឋអាមេរិក ត្រូវបង្ខំចិត្តបិទស្ថានីយចេញដំណើររបស់ខ្លួនជាបណ្ដោះអាសន្ន ដោយសារតែកញ្ចប់សង្ស័យមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨។
យោងតាមមន្ត្រីអាកាសយានដ្ឋាន Sea-Tac Airport ក្រុមអាជ្ញាធរបានសម្រេចចិត្តបិទស្ថានីយចេញដំណើររបស់ខ្លួនជាបណ្ដោះអាសន្ន និងជម្លៀសអ្នកដំណើរជាច្រើននាក់ កាលពីល្ងាចថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) ក្រោយពីមានសេចក្ដីរាយការណ៍ថា មានកញ្ចប់គួរឱ្យសង្ស័យមួយត្រូវបានគេយកមកផ្លុងចោល។ ចំណែកឯ ប៉ូលិសក្នុងទីក្រុង Seattle កំពុងបើកការស៊ើបអង្កេតលើករណីនេះហើយ។
គួរបញ្ជាក់ថា គេមិនទាន់ដឹងថាតើកញ្ចប់គួរឱ្យសង្ស័យនោះត្រូវបានគេយកមកផ្លុងចោល ដោយរបៀបណានោះទេ ខណៈមកទល់ពេលក៏គ្មានជនសង្ស័យណាម្នាក់ត្រូវបានចាប់ខ្លួនដែរ៕