(ពិភពលោក)៖ កាលពីឆ្នាំ២០១៦កន្លងទៅនេះ មានភ្ញៀវទេចរណ៍អន្តរជាតិសរុបចំនួន១,២៣៥ពាន់លាននាក់ ដែលធ្វើដំណើរកំសាន្តជុំវិញពិភពលោក ជាមួយនឹងកំណើនប្រមាណ ៤ភាគរយ បើធៀបនឹងឆ្នាំ២០១៥ ដែលមានចំនួន ១,១៨៦ពាន់លាននាក់។
ខាងក្រោមនេះជាប្រទេសគោលដៅទេសចរណ៍អន្តរជាតិទាំង១០ ទូទំាងពិភពលោកសម្រាប់ឆ្នាំ២០១៦៖
១៖ ប្រទេសបារាំង មានភ្ញៀវទេសចរណ៍សរុបចំនួន៨២,៦លាននាក់ក្នុងឆ្នាំ២០១៦។
២៖ សហរដ្ឋអាមេរិក មានភ្ញៀវទេសចរណ៍សរុបចំនួន៧៥,៦ លាននាក់ក្នុងឆ្នាំ២០១៦។
៣៖ ប្រទេស អេស្ប៉ាញ មានភ្ញៀវទេសចរណ៍សរុបចំនួន ៧៥,៦ លាននាក់ក្នុងឆ្នាំ២០១៦។
៤៖ ប្រទេស ចិន មានភ្ញៀវទេសចរណ៍សរុបចំនួន៥៩,៣ លាននាក់ក្នុងឆ្នាំ២០១៦។
៥៖ ប្រទេស អ៊ីតាលី មានភ្ញៀវទេសចរណ៍សរុបចំនួន ៥២,៤ លាននាក់ក្នុងឆ្នាំ២០១៦។
៦៖ ចក្រភពអង់គ្លេស មានភ្ញៀវទេសចរណ៍សរុបចំនួន ៣៥,៨ លាននាក់ក្នុងឆ្នាំ២០១៦។
៧៖ ប្រទេស អាឡឺម៉ង មានភ្ញៀវទេសចរណ៍សរុបចំនួន៣៥,៦ លាននាក់ក្នុងឆ្នាំ២០១៦។
៨៖ ប្រទេស ម៉ិចស៊ិកូ មានភ្ញៀវទេសចរណ៍សរុបចំនួន ៣៥ លាននាក់ក្នុងឆ្នាំ២០១៦។
៩៖ ប្រទេស ថៃ មានភ្ញៀវទេសចរណ៍សរុបចំនួន៣២,៦ លាននាក់ក្នុងឆ្នាំ២០១៦។
១០៖ ប្រទេស អូទ្រីស មានភ្ញៀវទេសចរណ៍សរុបចំនួន ២៨,១ លាននាក់ក្នុងឆ្នាំ២០១៦៕