(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ការដកកងទ័ពសហរដ្ឋអាមេរិក ចេញពីទឹកដីកូរ៉េខាងត្បូង នឹងមិនមាននៅក្នុងរបៀបវរៈ នៃកិច្ចប្រជុំកំពូលរវាងលោក និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះនោះទេ, នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ។
សូមជម្រាបថា បច្ចុប្បន្ន មានកងទ័ពសហរដ្ឋអាមេរិក ប្រមាណ២៨,៥០០នាក់ ដែលកំពុងឈរជើងនៅទឹកដីកូរ៉េខាងត្បូង។
កូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា បញ្ហាកងទ័ពសហរដ្ឋអាមេរិក ឈរជើងនៅកូរ៉េខាងត្បូង មិនមានជាប់ពាក់ព័ន្ធនឹងអនាគតនៃសន្ធិសញ្ញាសន្តិភាពឡើយ ហើយថាកងទ័ពអាមេរិក គួរតែតែបន្តស្ថិតនៅកូរ៉េខាងត្បូង បើទោះជាមានកិច្ច ព្រមព្រៀងសន្តិភាពក៏ដោយ៕