(តួកគី)៖ ស្ត្រីម្នាក់ឈ្មោះ Boz ដែលត្រូវបានគេរាយការណ៍ថា បានបើករថយន្ដដឹកយុវជនទៅកាន់ទីលាន Taksim នៃទីក្រុងអ៊ីស្តង់ប៊ុលដើម្បីចូលរួមក្នុងការតស៊ូជាសាធារណៈ ប្រឆាំងនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០១៦ កំពុងតែប្រឈមនឹងការចោទប្រកាន់ថា បាននិយាយកុហកពីជនរងគ្រោះ លើការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ នេះបើតាមការផ្សាយដោយ Turkish Minute ដែលត្រូវបានដកស្រង់នៅថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨។
មនុស្សប្រមាណ ២៤៩នាក់ បានស្លាប់នៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ យោងតាមលោក Cambaz លោកស្រី Boz មិនបានធ្វើដំណើរទៅ Taksim នៅយប់ថ្ងៃទី ១៥ ខែកក្កដានោះទេ។ នាងគ្រាន់តែថតរូបដែលអង្គុយនៅកៅអីអ្នកបើកបរប៉ុណ្ណោះ ដូច្នេះវាគឺជាការបង្កើតព័ត៌មានក្លែងក្លាយ។
ករណីមួយផ្សេងទៀត លោក Lokman Erturk អភិបាលក្រុង Kazan បាននិយាយថា នៅថ្ងៃទី១៥ ខែកក្កដានោះ លោកក៏បានក្រោកឈរតវ៉ាជាមួយនឹក្រុមប្រឆាំងផងដែរ ប៉ុន្តែរបើតាមការស៊ើបអង្កេតពីសាក្សី លើព្រឹត្តិការណ៍នោះបានបញ្ចាក់ថា នៅថ្ងៃនោះគឺលោកមិនបាននៅក្នុងទីន្លែងកើតហេតុ ដូចដែលលោកនិយាយនោះទេ។ ប្រការនេះបានបញ្ជាក់ឲ្យឃើញថា មានរឿងជាច្រើនទៀតដែលបាននិយាយកុហកពីថ្ងៃ១៥ កក្កដានោះ។
គួរបញ្ជាក់ផងដែរថា តួកគីបានបណ្តេញចៅក្រម គ្រូបង្រៀន ប៉ូលីស និងមន្រ្តីរាជការស៊ីវិលជាង ១៥ម៉ឺននាក់ ចេញពីការងារចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសតួកគី បានប្រកាសនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ថា មនុស្សចំនួន ៥៥,៦៦៥នាក់ត្រូវបានចាប់ខ្លួន៕