(សេអ៊ូល)៖ ប្រជាជនកូរ៉េខាងត្បូងច្រើនជាង៧០ភាគរយ ជឿជាក់លើលទ្ធភាពនៃការលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង ខណៈជិត២៩ភាគរយ ជំទាស់នឹងការយល់ឃើញបែបនេះ។ នេះបើតាមការស្ទង់មតិថ្មីមួយ ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។
យោងតាមការស្ទង់មតិធ្វើឡើងដោយវិទ្យាស្ថានកូរ៉េខាងត្បូង RealMeter ប្រជាជនកូរ៉េខាងត្បូង ៧១.៤ភាគរយ យល់ថាការរំសាយ អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង អាចនឹងធ្វើទៅរួចស្របពេលប្រជាជនកូរ៉េខាងត្បូង១៨.២ភាគរយជំទាស់នឹងគំនិតនេះ។ ការស្ទង់មតិ នេះដដែល ក៏បានបង្ហាញដែរថាប្រជាជនកូរ៉េខាងត្បូង១០.៤ភាគរយ នៅតែរារែកសម្រេចចិត្តលើបញ្ហានេះ។
គួរបញ្ជាក់ថា ការស្ទង់មតិរបស់ RealMeter ត្រូវបានធ្វើឡើងនៅថ្ងៃពុធសប្ដាហ៍នេះ លើមនុស្ស៥០០នាក់ ដែលបានចូលរួមក្នុងការ សម្ភាសន៍ ហើយការស្ទង់មតិនេះទៀតសោតកើតមានឡើង បន្ទាប់ពីជំនួបកំពូលអន្តរកូរ៉េរវាងលោក គីម ជុងអ៊ុន និងលោក មូន ជែអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រ សប្ដាហ៍មុន៕