(ឡុងដ៍)៖ មនុស្សរហូតដល់ ៣០នាក់ ក្នុងនោះរួមមានទាំងកុមារផងដែរ បានទទួលរងរបួសក្នុងហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយ នៅឯភាគខាងជើងទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Daily Mail (Mail Online) នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៨។
ការផ្ទុះបានកើតឡើងមាននៅក្នុងពិធីជ្វីបមួយ ដែលមានឈ្មោះថា Jewish Frestival Bonfire។ ពិធីបុណ្យនេះមានការដុតភ្លើងជាទម្លាប់ ប៉ុន្តែបុរសម្នាក់បានយកទូរស័ព្ទគប់ចូលទៅក្នុងភ្នក់ភ្លើង ទើបបង្កជាការផ្ទុះឡើង ហើយនិងមនុស្សរងរបួសជាច្រើននាក់បែបនេះ។ ក្នុងចំណោមអ្នករងរបួសទាំង ៣០នាក់ នោះគឺមាន ១០នាក់រងរបួសធ្ងន់ ហើយនេះទំនងមិនមែនជាអំពើភេរវកម្មអ្វីនោះឡើយ៕