(អង់ការ៉ា)៖ កាលពីថ្ងៃសៅរ៍ ថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០១៦ គ្រូបង្រៀនភាសាអង់គ្លេសឈ្មោះ ហាលីមេ ហ្គូលសូ បានស្លាប់នៅក្នុង ពន្ធនាគារដោយសារតែគេបដិសេធមិនព្យាបាលជំងឺ ដែលគាត់មានតាំងពីក្មេង។ នេះបើតាមសាក្សី និងរបាយការណ៍នៃការពិនិត្យ សាកសព។
លោកស្រី ហាលីមេ ហ្គូលសូ ត្រូវបានគេឃុំខ្លួនកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៨ រួមជាមួយស្ត្រីជាច្រើននាក់ផ្សេងទៀតដែលត្រូវ បានគេចោទប្រកាន់ថា បានជួយដល់ក្រុមគ្រួសាររបស់អ្នកដែលជាប់ពន្ធនាគារពីបទជាប់ពាក់ព័ន្ធនឹងចលនាសាសនា Gülen ដែល បានស្លាប់នៅក្នុងពន្ធនាគារនៅឯខេត្ត Mersin ។ លោកស្រី ហាលីមេ ហ្គូលសូ ត្រូវបានគេរាយការណ៍ថា បានជាប់ឃុំនៅក្នុងពន្ធនា គារមួយមានអ្នកទោស២១ នាក់រួមទាំងកុមារ ០៣នាក់ ដែលកំពុងស្នាក់នៅក្នុងពន្ធនាគារដែលអាចផ្ទុកមនុស្សបានត្រឹមតែ១២នាក់។
ករណីមួយផ្សេងទៀតផងដែរដែលស្រ្តីជនជាតិតួកគី ដែលរត់ភៀសខ្លួនទៅប្រទេសក្រិក ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញរបស់ រដ្ឋាភិបាលតួកគីដឹកនាំដោយលោកប្រធានាធិបតី Recep Tayyip Erdoğan។ ស្ត្រីរូបនេះ បានស្លាប់កាលពីយប់ថ្ងៃសៅរ៍ ដោយ សារជំងឺដាច់សរសៃឈាមខួរក្បាល។ ស្រ្តីដែលជាម្តាយរបស់ក្មេង០៣នាក់ មានអាយុ ០៣ ឆ្នាំ ០៧ ឆ្នាំនិង១០ឆ្នាំ មានឈ្មោះ អាស់មា អូឡូដា ជាមន្ត្រីរាជការស៊ីវិលនៅក្នុងការិយាល័យអភិបាលស្រុកមួយនៅក្នុងខេត្ត Izmir។ រូបនាងត្រូវបានគេបណ្តេញចេញពីការក្រោម
បទចោទប្រកាន់ថាមានទំនាក់ទំនងជាមួយចលនា Gülen ដោយក្រឹត្យមួយរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយក្រោមរដ្ឋការ
ប្រកាសអាសន្ន បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ធប្រហារយោធាដ៏ចម្រូងចម្រាសកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៦ ។
គួរបញ្ជាក់ថា តួកគីបានបណ្តេញចៅក្រម គ្រូបង្រៀន ប៉ូលីស និងមន្រ្តីរាជការស៊ីវិលជាង១៥ ម៉ឺននាក់ចាប់តាំងពីថ្ងៃទី ១៥ ខែកក្កដា។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសទួរគីបានប្រកាសនៅថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០១៧ ថាមនុស្សចំនួន ៥៥,៦៦៥ នាក់ត្រូវ បានចាប់ខ្លួន៕
ប្រភព៖ Stockholm Center for Freedom (SCF), Turkish Minute