Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីចិន នឹងបំពេញទស្សនកិច្ចទៅកាន់ឥណ្ឌូនេស៊ី និងចូលរួមកិច្ចប្រជុំត្រីភាគីនៅជប៉ុន

01-05-2018 22:12

(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang នឹងបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឥណ្ឌូនេស៊ី ក៏ដូចជានឹងត្រូវ ចូលរួមកិច្ចប្រជុំកំពូលត្រីភាគីចិន ជប៉ុន និងកូរ៉េខាត្បូងលើកទី០៧ ក្នុងទីក្រុងតូក្យូពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែឧសភានេះ។ នេះបើ តាមក្រសួងការបរទេសចិន ដកស្រង់ដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨។

យោងតាមលោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន ការបំពេញដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ចិន ធ្វើឡើងតបតាមការអញ្ជីញពីប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo និងនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ៕