(រីយ៉ាដ)៖ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman និងព្រះអង្គរាជទាយាត Mohammed bin Salman បានយាងចូលរួមដោយផ្ទាល់ ក្នុងពិធីបើកការដ្ឋានសាងសង់រមណីយដ្ឋានកំសាន្តដ៏ធំសម្បើមមួយនៅក្នុងប្រទេសនៅថ្ងៃសៅរ៍សប្ដាហ៍នេះ។ វាគឺជាផ្នែកមួយនៃ យុទ្ធសាស្ត្របើកចំហសេដ្ឋកិច្ច និងបន្ធូរបន្ថយការរឹតត្បិតសង្គម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨។
រមណីយដ្ឋានកំសាន្ត Qiddiya ដែលមានចំងាយផ្លូវបើកបរមួយម៉ោងពីទីក្រុងរីយ៉ាដ ត្រូវបានចាប់ផ្ដើមសាងនៅលើផ្ទៃដី ៣៣៤គីឡូ ម៉ែត្រក្រឡា និងមានទំហំ ២ឬ១ភាគ ២ដងនៃទំហំកន្លែងកំសាន្ដ Disney World។ មួយវិញទៀត បើតាមអាជ្ញាធរអារ៉ាប៊ីសាអូឌីត រមណីយដ្ឋាន Qiddiya ប្រមូលផ្ដុំទៅដោយកន្លែងកំសាន្ដដូចជាសួនទឹក ព្រឹត្តិការណ៍វប្បធម៌ និងផ្ទះលំហែកាយជាដើម ហើយមិន តែប៉ុណ្ណោះគេក៏សង្ឃឹមថាដែរថារមណីយដ្ឋាននេះអាចនឹងទាក់ទាញភ្ញៀវទេសចរណ៍១.៥លាននាក់ ក្នុងមួយឆ្នាំ នៅពេលវាចាប់បើក ដំណើរការណ៍ក្នុងដំណាក់កាលដំបូងនៅឆ្នាំ២០២២។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ការសាងសង់ហេដ្ឋរចនាសម្ព័ន្ធរមណីយដ្ឋានកំសាន្ដខាងលើ ត្រូវចំណាយប្រាក់ ជាង០៨ពាន់លានដុល្លារ៕