(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ មូលហេតុនៃសោកនាដកម្មធ្លាក់​​យន្តហោះ ស្លាប់​​ក្រុម​កីឡាករបាល់ទាល់​ប្រេស៊ីល៧១នាក់ នៅកូឡុំប៊ី​កាលពី​ឆ្នាំ២០១៦ ត្រូវបានគេ​ទម្លាយថាដោយសារការអស់សាំង។

២៖ ក្រោយផ្ទុះ​ម៉ាស៊ីន​យន្តហោះ​សម្លាប់អ្នក​ដំណើរម្នាក់ ក្រុមហ៊ុនអាកាសចរណ៍​អាមេរិក Southwest ត្រូវអ្នក​ដំណើរ​ដាក់ពាក្យ​បណ្តឹង។

៣៖ ​​​​អធិការបតី​អាល្លឺម៉ង់ ស្ពាយសំណូមពរ​ធំៗមកកាន់​សេតវិមាន​អាមេរិក ដើម្បី​សុំលោក ដូណាល់ ត្រាំ ជួយគាំទ្រ ប៉ុន្តែផ្ទុយទៅវិញមាន​ការ​ខ្វែងគំនិតគ្នាស្ទើរតែគ្រប់រឿង។

៤៖ សារព័ត៌មាន​រដ្ឋកូរ៉េខាងជើង​ ចេញផ្សាយឲ្យ​ប្រជាជនរបស់ខ្លួនបានដឹងថា មេដឹកនាំ​​កូរ៉េទាំងពីរ​​ព្រមព្រៀង​បង្កើត​កិច្ចប្រឹងប្រែង​ដើម្បី​លុប​បំបាត់​​នុយក្លេអ៊ែរ​​ទាំង​ស្រុង​ហើយ។

៥៖ ​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាំ​នាយករដ្ឋមន្ត្រី ឥណ្ឌា​ដើរលេង​មាត់បឹង និង​ពិភាក្សាគ្នា​យ៉ាងជិត​ស្និទ្ធ។

៦៖ អូស្ត្រាលីគ្រោងបញ្ជូនយន្តហោះយោធា ទៅល្បាតនាវាកូរ៉េខាងជើង ក្រែងលោឃើញទង្វើជួញដូរទំនិញខុសច្បាប់។

៧៖ យុទ្ធនាការឃោសនា​បោះឆ្នោត​នៅម៉ាឡេស៊ី ចាប់ផ្តើម​ជាផ្លូវការ​ហើយ ដោយមាន​រយៈពេល​១១ថ្ងៃ។