ទីបំផុតមហាយក្សចិន និងឥណ្ឌា «ព្រមផ្សាភ្ជាប់ទំនាក់ទំនងផ្នែកយោធា» ដើម្បីកសាងសន្តិភាពតាមព្រំដែន!
28-04-2018 15:29
(ចិន)៖ មហាយក្សទាំងពីរនៅអាស៊ី គឺឥណ្ឌា និងចិនបានយល់ព្រមបង្កើនការទាក់ទងរវាងយោធា នៃប្រទេសទាំងពីរ ដើម្បីបន្តថែរក្សាសន្តិភាពនៅតាមព្រំដែន ដែលកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង ស្របពេលនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) រៀបចំបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅភាគកណ្តាលចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។
ការឈានដល់កិច្ចព្រមព្រៀងគ្នាខាងលើនេះ ដែលត្រូវបានប្រកាសដោយលេខាធិការក្រសួងការបរទេសឥណ្ឌា លោក វិច័យ ហ្គោខាល (Vijay Gokhale) បានកើតមានឡើង នៅប៉ុន្តែខែក្រោយពីប្រទេសទាំងពីរ បានធ្លាក់ទៅក្នុងបញ្ហាជម្លោះរឿងព្រំដែន ដែនស្ថិតនៅតំបន់ជួរភ្នំហិម៉ាល័យ ដែលបានបង្កឲ្យមានក្តីព្រួយបារម្ភថា នឹងឈានទៅរកការប្រឈមមុខយោធាទ្រង់ទ្រាយធំដាក់គ្នា។
គួរជម្រាបថា លោក ម៉ូឌី បានធ្វើដំណើរមកដល់ទីក្រុង វូហាន (Wuhan) នៃខេត្តហ៊ូបៃ (Hubei) ប្រទេសចិន កាលពីថ្ងៃសុខម្សិលមិញនេះ៕