(កូឡាឡាំពួ)៖ ភ្នាក់ងារកសារព័ត៌មានអង្គភាពព័ត៌មាន Fresh News បានរាុយការណ៍មកថា រថយន្តស្វ័រ Mecerdes ៤៦គ្រឿង នឹងដាក់ឲ្យប្រណាំង លើទីលានប្រណាំងរថយន្តធំជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងប្រទេសម៉ាឡេស៊ី។
គួរជម្រាបថា ក្រុមហ៊ុន Star Auto Cambodia ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខនូវរថយន្តម៉ាក Mecerdes-Benz នៅកម្ពុជា បានដឹកនាំក្រុមអ្នកសារព័ត៌មាន Fresh News និងព័ត៌មានអេឡិចត្រនិកថ្មីៗ ធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីប្រមូលយកបទពិសោធន៍ថ្មីៗពីការបើកសាកល្បងរថយន្ត Mecerdes-Benz ស៊េរីទំនើបៗ ដែលនេះជាព្រឹត្តិការណ៍ធំ នៅពេលក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz ចេញលក់ម៉ូដែលថ្មីរបស់ខ្លួនម្ដងៗ។
ក្រុមការងារចម្រុះរបស់កម្ពុជាខាងលើ បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមេសា និងត្រលប់មកកម្ពុជាវិញនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨។
លោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Star Auto Cambodia បានបញ្ជាក់ថា ព្រឹត្តិការណ៍ធំក្នុងឆ្នាំ២០១៨នេះ មិនត្រឹមតែចូលរួមដោយតំណាងក្រុមហ៊ុន Star Auto Cambodia រួមជាមួយក្រុមអ្នកសារព័ត៌មាន Fresh News និងព័ត៌មានអេឡិចត្រូនិកថ្មីៗរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងមានតំណាងក្រុមហ៊ុននាំចូលរថយន្ត Mecerdes-Benz និងក្រុមអ្នកសារព័ត៌មានតាមប្រទេសមួយចំនួនទៀតផងដែរ ពោលព្រឹត្តិការណ៍ដ៏ឱឡារិកនេះ ក៏ជាជំនួបរួមគ្នារវាងក្រុមហ៊ុននាំចូលរថយន្តម៉ាក Mecerdes-Benz និងអ្នកសារព័ត៌មានអន្តរប្រទេសទៀតផង ដើម្បីប្រមូលយកបទពិសោធន៍ពីការសាកល្បងរថយន្ត Mecerdes-Benz ហើយផ្សព្វផ្សាយសក្ខីភាពជាក់ស្ដែងទាំងនោះ បង្ហាញជូនទស្សនិកជន អតិថិជន ក៏ដូចជាអ្នកប្រើប្រាស់រថយន្ត Mecerdes-Benz ជាដើម ឲ្យបានឃើញច្បាស់ និងយល់ដឹងបន្ថែមទៀត។
ក្រុមហ៊ុនស្ដារអូតូ ខេមបូឌា (Star Auto Cambodia) ជាក្រុមហ៊ុនដ៏ធំឈានមុខគេមួយរបស់កម្ពុជា ក្នុងការនាំចូលផ្ដាច់មុខនូវរថយន្តទំនើបៗប្រណីតៗម៉ាក Mecerdes-Benz នៅកម្ពុជា និងប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត៕