មេដឹកនាំកូរ៉េទាំងពីរ «អង្គុយពិភាក្សាគ្នាកណ្តាលធម្មជាតិ» ដែលអាចជាការពិភាក្សារឿងផ្ទាល់ខ្លួន! (Photo and Video inside)
27-04-2018 14:53
(សេអ៊ូល)៖ ក្រោយពីការដាំដើមឈើជានិមិត្តរូបរួចរាល់នោះ លោក គីម ជុងអ៊ុន និងលោក មូន ជែអ៊ីន បានបណ្តើរៗគ្នាសន្សឹមនៅលើស្ពានពណ៌ខៀវមួយ រួចទៅអង្គុយនៅលើតុក្រោមដើមឈើប្រកបដោយភាពស្រស់ស្រាយ និងកក់ក្តៅជាមួយសម្រស់ធម្មជាតិ នៃទឹកដីព្រំដែនខាងកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នារសៀលថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។
តាមការបង្ហាញនៅក្នុងវីដេអូ Live របស់សារព័ត៌មាននានា លោក គីម និងលោក មូន អង្គុយពិភាក្សាគ្នា ជាលក្ខណៈឯកជនសុទ្ធសាធ ដោយគ្មានមន្ត្រី ឬឧបករណ៍ថតវីដេអូ និងរូបភាពនៅជិតមេដឹកនាំទាំងពីរនេះឡើយ ខណៈវីដេអូត្រូវបានថតពីចម្ងាយប៉ុណ្ណោះ។ ដូច្នេះគ្រប់គ្នាបានមើលឃើញថា មេដឹកនាំទាំងពីរប្រហែលចង់ជាពិភាក្សាគ្នាអំពីរឿងទូទៅជាលក្ខណៈឯកជន មុននឹងត្រូវចាប់ផ្តើមកម្មវិធីបន្ទាប់៕