(សេអ៊ូល)៖ វាជារឿងមួយដែលមេដឹកនាំកូរ៉េខាងជើងព្រាងទុក ! ចំណុចពិសេសមួយនេះដូចដែលគ្រប់គ្នាបានមើលឃើញហើយ តាមរយៈការទស្សនាវីដេអូ អំពីការឈររង់ចាំលោក គីម ជុងអ៊ុន ពីសំណាក់លោក មូន ជែអ៊ីន ដើម្បីទទួលប្រមុខដឹកនាំកូរ៉េខាងជើងរូបនេះ ចូលមកកាន់ទឹកដីកូរ៉េខាងត្បូង តបតាមការព្រមព្រៀងគ្នាជាប្រវត្តិសាស្ត្រ ប៉ុន្តែកូរ៉េខាងជើងក៏មិនភ្លេចដែរ នៅមុនចាប់ផ្តើមកិច្ចចរចាបានស្នើសុំ និងអូសដៃលោក មូន ជែអ៊ុន ភ្លាមៗឲ្យទៅជាន់ទឹកដីខាងកូរ៉េខាងជើងវិញ ដែលនេះពិតជាសកម្មភាពមួយ នៃការបង្កើតភាពស្មើភាពគ្នារបស់បងប្អូនកូរ៉េទាំងពីរ ស្ថិតក្រោមទង់តែមួយ។
នេះបើតាមពិនិត្យសកម្មភាពជារួម ដែលមាននៅក្នុងខ្សែវីដេអូរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ដែលផ្តិតបាននៅក្នុងកិច្ចប្រជុំរវាងប្រមុខដឹកនាំកូរ៉េទាំងពីរ នៅឯភូមិផាន់មុនចុម (Panmunjom) ជាព្រំដែនក្នុងទឹកដីខាងកូរ៉េខាងត្បូង ដែលបានបញ្ចប់ជុំទី១ ទៅហើយនាព្រឹកថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។
ខាងក្រោមនេះ គឺជាសម្រង់សកម្មភាពសំខាន់ៗតាមរយៈខ្សែវីដេអូនៃជំនួបជាប្រវត្តិសាស្ត្រ របស់មេដឹកនាំកូរ៉េទាំងពីរ ដែលអន្តរជាតិកំពុងផ្តោតការយកចិត្តទុកដាក់បំផុត៖