(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក វូ កៀន (Wu Qian) នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា មីស៊ីលផ្លោង Dongfeng-26 ត្រូវបានប្រគល់ឱ្យកងកម្លាំងគ្រាប់រ៉ុក្កែត នៃកងទ័ពរំដោះប្រជាជនចិនហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Wu Qian បានគូសបញ្ជាក់យ៉ាងដូច្នេះថា «មីស៊ីលរយៈចំងាយមធ្យម និងឆ្ងាយថ្មីនេះ ត្រូវបាន ផលិតឡើងទាំងស្រុងដោយជនជាតិចិន ហើយវានឹងត្រូវដាក់ឱ្យបម្រើការ នៅក្នុងប្រតិបត្តិការវាយប្រហាររយៈចំងាយខ្លី និងកំណត់ គោលដៅច្បាស់លាស់ប្រឆាំងនឹងគោលដៅសត្រូវទាំងនៅលើគោក និងនាវាចម្បាំងមានទំហំធំ ឬមធ្យមជាដើម។
«ចិនមិនបានផ្លាស់ប្ដូរយុទ្ធសាស្ត្រនុយក្លេអ៊ែរ ឬគោលនយោបាយមិនប្រើប្រាស់នុយក្លេអ៊ែរមុនរបស់ខ្លួនឡើយ»។ នេះគឺជាការគូស បញ្ជាក់របស់លោក Wu Qian៕