(ក្វាងទុង-ចិន)៖ នៅវេលាម៉ោងជិត៤ល្ងាច (ម៉ោងនៅប្រទេសចិន) ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ លោក វ៉ាន់ សារាយ និពន្ធនាយករងអង្គភាពព័ត៌មាន Fresh News បានបន្ដបំពេញទស្សនកិច្ចនៅក្រុមហ៊ុន ផ្កាយរណបធំមួយ មានទីតាំងនៅក្រុងសិនចិន ខេត្តក្វាងទុង ប្រទេសចិន ឈ្មោះ «Shenzhen Aerospace Dongfanghong HIT Satellite Ltd»។
ការបំពេញទស្សនកិច្ចនេះ ក្រៅពីអ្នកព័ត៌មានមកពីប្រទេសកម្ពុជា ក៏មានអ្នកព័ត៌មានមកពីបណ្ដាប្រទេសសមាជិកអាស៊ាន ចំនួន៤ និងប្រទេសនៅតំបន់អាស៊ីចំនួន ៦ផ្សេងទៀត រួមមានកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៉ាគីស្ថាន ស្រីលង្កា ឥណ្ឌា និងនេប៉ាល់ផងដែរ។
ក្រុមហ៊ុនផ្កាយរណបមួយនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ ហើយមានផ្កាយរណបជាច្រើន ដែលបានបាញ់បង្ហោះទៅលើអាកាស ខណៈបច្ចុប្បន្ននេះក្រុមហ៊ុន កំពុងតែបង្កើតនូវផ្ការណប ជាច្រើនផ្សេងៗទៀត ដូចជា ផ្កាយរណបគ្រប់គ្រងលើវិស័យកសិកម្ម, តាមដានអំពីគ្រោះធម្មជាតិផ្សេងៗ។
ក្រុមហ៊ុន «Shenzhen Aerospace Dongfanghong HIT Satellite Ltd» បានប្រកាសថា ខ្លួនត្រៀមសហការជានិច្ច ជាមួយបណ្ដាប្រទេសនានា ដែលចង់បានផលិតផលរបស់ខ្លួន ហើយខ្លួនមានសេវាតម្លើងជូនតែម្ដង ដល់ប្រទេសដែលចង់បានផ្កាយរណបរបស់ខ្លួន៕