(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អគ្គីភ័យដែលបានឆាបឆេះនៅអណ្តូងប្រេងខុសច្បាប់មួយកន្លែង ស្ថិតក្នុងខេត្ត អាសេ (Aceh) ភាគខាងជើងនៃកោះស៊ូម៉ាត្រា (Sumatra) ដែនដីភាគខាងលិច នៃប្រទេសឥណ្ឌូណេស៊ី កាលពីព្រឹកថ្ងៃពុធនោះ បានបណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់ ១៥នាក់ហើយ និងរបួសប្រមាណ ៤៣នាក់ផ្សេងទៀត៕
២៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) នឹងមិនទៅចូលរួមកិច្ចប្រជុំកំពូលប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ានលើកទី ៣២ ដែលនឹងត្រូវរៀបចំឡើងនៅក្នុងប្រទេសសិង្ហបុរី នៅក្នុងសប្ដាហ៍នេះទេ ដោយលោកបានបញ្ជា ឱ្យឧបនាយរដ្ឋមន្ត្រី លោក មូសា ហ៊ីតាម (Musa Hitam) ដឹកនាំគណៈប្រតិភូទៅចូលរួមជំនួសវិញ៕
៣៖ មនុស្សសរុប ០៣នាក់ ក្នុងនោះមានប៉ូលិស ០២នាក់ បានទទួលរងរបួសនៅក្នុងករណីបាញ់ប្រហារ នៅទីក្រុងដាលឡាស់ (Dallas) នៃរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក៕
៤៖ តុលាការកំពូលអាមេរិក បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់បុរសម្នាក់ឈ្មោះ បុបប៊ី បូស្ទីច (Bobby Bostic) ដែលត្រូវបានគេ ផ្ដន្ទាទោសដាក់ពន្ធនាគារ ២៤១ឆ្នាំ សម្រាប់បទទឧក្រិដ្ឋដែលជននេះធ្លាប់ប្រព្រឹត្តកាលពីរូបគាត់នៅមានអាយុ១៦ឆ្នាំ៕
៥៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ បានយល់ព្រមលក់យន្ដហោះហ្វឹកហ្វឺន F16 និងគ្រាប់បែកឆ្លាតវៃ Precision Guided Kits (PGK) ឱ្យប្រទេសហូឡង់ក្នុងតម្លៃរាប់លានដុល្លារ៕
៦៖ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានកោតសរសើរមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ពេញៗមាត់សម្រាប់ ការចាប់ផ្ដើមការបើកចំហរ និងគួរឱ្យគោរព នៅមុនជំនួបរវាងអ្នកទាំងពីរដែលគ្រោងនឹងធ្វើឡើងនៅខែឧសភា ឬនៅខែមិថុនា ខាងមុខនេះ៕