(ហ្សាការតា)៖ អគ្គីភ័យបានឆាបឆេះនៅអណ្តូងប្រេងស្ថិតក្នុងខេត្ត អាសេ (Aceh) ភាគខាងជើងនៃកោះស៊ូម៉ាត្រា (Sumatra) ដែលស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃពុធនេះតែម្តង បានបណ្តាលឲ្យមនុស្សស្លាប់ ១០នាក់ និងរបួសជាច្រើននាក់ទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។
បន្ថែមពីខាងលើនេះ ផ្ទៃសមុទ្ររាប់គីឡូម៉ែត្រការ៉េ ក៏ត្រូវបានបំពុលដោយសារប្រេងកំពប់ផងដែរ ខណៈអាជ្ញាធរឥណ្ឌូណេស៊ីកំពុងតែបំពេញប្រតិបត្តិការសង្គ្រោះ និងស្វែងយល់មូលហេតុនៃការកើតករណីអគ្គីភ័យខាងលើនេះ។ នេះបើតាមសម្តីលោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) នៃទីភ្នាក់ងារចាត់ចែងគ្រាមានអាសន្នឥណ្ឌូណេស៊ី បានបញ្ជាក់ប្រាប់ស៊ីនហួរ៕