(ក្វាងទុង-ចិន)៖ នៅវេលាម៉ោងជិត៥ល្ងាច (​ម៉ោងនៅប្រទេសចិន) ​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ លោក វ៉ាន់ សារាយ និពន្ធនាយករងអង្គភាពព័ត៌មាន Fresh News បាន​បន្ដបំពេញទស្សនកិច្ចនៅក្រុមហ៊ុន «HUAWEI» ដែលជាក្រុមហ៊ុនផលិតសម្ភារអេឡិចត្រូចិន​ និងទូរស័ព្ទដៃដែលល្បាញល្បីមួយនៅប្រទេសចិន។

ក្រុមហ៊ុន «HUAWEI» បានបន្ដចែកចាយផលិតផលរបស់ខ្លួន ពិសេសទូរស័ព្ទទៅកាន់បណ្ដាប្រទេសផ្សេងៗ ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង នូវទូរស័ព្ទម៉ាក «HUAWEI» នេះ។

ការបំពេញទស្សនកិច្ចនេះ ក្រៅពីអ្នកព័ត៌មានមកពីប្រទេសកម្ពុជា ក៏មានអ្នកព័ត៌មានមកពីបណ្ដាប្រទេសសមាជិកអាស៊ាន ចំនួន៤ និងប្រទេសនៅតំបន់អាស៊ីចំនួន ៦ផ្សេងទៀត រួមមានកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៉ាគីស្ថាន ស្រីលង្កា ឥណ្ឌា និងនេប៉ាល់ផងដែរ។

ក្រុមហ៊ុន «HUAWEI» មានទីស្នាក់ធំនៅ​​ក្រុង​សិនចិន​ ​ខេត្តក្វាងទុង ប្រទេសចិន បានផ្ដល់ឱកាសការងារយ៉ាងច្រើនរហូតដល់១៨ម៉ឺននាក់ ដែលជា​ប្រជាពលរដ្ឋនៅក្នុងក្រុងសិនចិន ក៏ដូចជាខេត្តក្វាងទុងទាំងមូល​៕