អ្នកវិទ្យាសាស្ត្រចិន «រកឃើញសត្វមូសយក្ស» នៅក្នុងខេត្តស៊ីឈ័ន!
24-04-2018 15:05
(ប៉េកាំង)៖ អ្នកវិទ្យាសាស្ត្រខាងសត្វល្អិតចិនមួយរូប បានរកឃើញប្រភេទមូសយក្សមួយក្បាល ដែលមានស្លាបទាំងគូប្រវែងដល់ទៅ ១១.១៥សង់ទីម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។
យោងតាមលោក ចាវ លី (Zhao Li) មកពីវិទ្យាសា្ថនសត្វល្អិតភាគខាងលិចប្រទេសចិន មូសយក្សខាងលើ ដែលជាប្រភេទសត្វមូសធំជាងគេ នៅក្នុងពិភពលោក ហូគូរូសៀ មីកាដូ (Holorusia mikado) ត្រូវបានគេប្រទះឃើញកាលពីខែសីហា ឆ្នាំ២០១៧ នៅអំឡុងការធ្វើដំណើរស្រាវជ្រាវមួយ ទៅកាន់តំបន់ភ្នំ គីងចេង (Qingcheng) ស្ថិតនៅក្នុងទីក្រុង ចេងឌូ (Chengdu) នៃខេត្តស៊ីឈ័ន (Sichuan) ភាគនិរតីប្រទេសចិន។
ចំណែកឯមូសប្រភេទ Holorusia mikado ត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេសជប៉ុន និងត្រូវបានដាក់ឈ្មោះដោយអ្នកវិទ្យាសាស្ត្រសត្វល្អិតអង់គ្លេស ចន អូបាឌា វែងត៍វូដ (John Obadiah Westwood) កាលពីឆ្នាំ១៨៧៦។ ម្យ៉ាងវិញទៀតជាធម្មតាមូសយក្សនេះមានស្លាបទាំងសងខាងប្រវែង ០៨សង់ទីម៉ែត្រ។
គួរបញ្ជាក់ថា បើតាមលោក ចាវ លី (Zhao Li) មូស Holorusia mikado មើលទៅគួរឱ្យខា្លច ប៉ុន្តែវាមិនមែនជជក់ឈាមដើម្បីចិញ្ចឹមជីវិតនោះទេ ហើយមូសជំទង់អាចរស់នៅក្នុងរយៈពេលដ៏ខ្លី និងចិញ្ចឹមខ្លួនដោយលំអងផ្កាជាដើម៕