(រ៉ង់ហ្គូន)៖ គ្រោះធម្មជាតិរញ្ជួយដីផែនដីកម្រិត ៥.៣រ៉ិចទ័រ បានវាយប្រហារភាគពាយ័ព្យ នៃសហភាពមីយ៉ាន់ម៉ា កាលពីវេលាម៉ោង ១០៖២៩នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅរ៉ង់ហ្គូន)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។
គ្រោះរញ្ជួយដីខាងលើនេះ គឺបានកើតឡើងលើទីក្រុងកាឡេវ៉ា (Kalewa) ដែលស្ថិតនៅចម្ងាយ ១៩០គីឡូម៉ែត្រ នៃភាគពាយ័ព្យទីក្រុង ម៉ាន់ដាឡាយ (Mandalay) ជាទីក្រុងមានប្រជាជនរស់នៅច្រើនបំផុតលេខ ២ ប្រចាំសហភាពមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា មិនទាន់មានការបញ្ជាក់អំពីជនរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញនានាដែលអាចកើតមាន ក្រោយគ្រោះរញ្ជួយដីដែលញ័រចេញពីជម្រៅដី ៤០គីឡូម៉ែត្រ ខាងលើនេះឡើយ៕