(ហ្សាការតា)៖ គ្រោះរញ្ជួយផែនដីកម្រិត ៥.៦រ៉ិចទ័រ បានប្រហារចំដែនសមុទ្រភាគខាងកើតនៃ ប្រទេសឥណ្ឌូណេស៊ីនាថ្ងៃចន្ទនេះ។ នេះបើតាមការចេញដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។
គួរជម្រាបថា ចំណុចរំញ័ររបស់គ្រោះធម្មជាតិនេះ ស្ថិតនៅចម្ងាយប្រមាណ ២៨២គីឡូម៉ែត្រ ភាគពាយ័ព្យទីក្រុង អាបេភួរ៉ា (Abepura) និងមានជម្រៅរាក់ត្រឹម ១០គីឡូម៉ែត្រប៉ុណ្ណោះ។ ភ្លាមៗបែបនេះ គេពុំទាន់ឃើញមានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញបង្កឡើងដោយហេតុការណ៍នេះនៅឡើយទេ៕