(ប៉េកាំង)៖ ក្រុមអ្នកទេសចរចិនប្រមាណ ៣២នាក់ និងជនជាតិកូរ៉េខាងជើង ០៤នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ គឺរថយន្តក្រុងជ្រុលចង្កូតធ្លាក់ពីលើស្ពាន នៅក្នុងប្រទេសកូរ៉េខាងជើងតែម្តង។ នេះបើតាមការសេចក្តីប្រកាស ពីក្រសួងការបរទេសចិន នារសៀលថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨ ដកស្រង់ដោយបណ្តាញព័ត៌មាន AFP។
បើតាមតួលេខរដ្ឋឲ្យដឹងថា ក្នុងចំណោមអ្នកទេសចរបរទេស ទៅកម្សាន្តនៅកូរ៉េខាងជើងក្នុងមួយឆ្នាំៗមាន ៨០ភាគរយ ទៅហើយគឺជាជនជាតិចិន ដែលបានផ្តល់ប្រាក់ចំណូលប្រមាណ ៤៤លានដុល្លារជាមធ្យមក្នុងមួយឆ្នាំៗ សម្រាប់កូរ៉េខាងជើង។
ដោយឡែកគ្រោះថ្នាក់រថយន្តក្រុងខាងលើនេះ ពិតជាហេតុការណ៍ដ៏រន្ធត់ និងកម្រមួយនៅកូរ៉េខាងជើង ដែលបានកើតឡើងនៅខេត្ត វ៉ាងហេ (Hwanghae) អំឡុងពេលដែលមានភ្លៀងធ្លាក់ស្រិចៗ៕